Infomation

អបអរសាទរ ពិធីប្រកាសលទ្ធផលបេក្ខជនជ័យលាភី កម្មវិធី IU Video Contest 2026 នៅសាកលវិទ្យាល័យ អន្តរជាតិ

១៥ កក្កដា ២០២៦

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំពិធីប្រកាសលទ្ធផលបេក្ខជនជ័យលាភី កម្មវិធី IU Video Contest 2026 ប្រកបដោយបរិយាកាសអធិកអធម សប្បាយរីករាយ និងពោរពេញទៅដោយមោទនភាព។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ និង សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ បុគ្គលិក និងនិស្សិតជាច្រើនរូប។ កម្មវិធី IU Video Contest 2026 ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់និស្សិតឱ្យបង្ហាញសមត្ថភាព ច្នៃប្រឌិត និងទេពកោសល្យក្នុងការផលិតវីដេអូ ព្រមទាំងផ្សព្វផ្សាយពីសកម្មភាព សមិទ្ធផល និងបរិយាកាសសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ តាមរយៈមាតិកាប្រកបដោយគុណភាព និងភាពច្នៃប្រឌិត។ ក្នុងឱកាសនោះ គណៈអធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេក្ខជនទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមប្រកួតប្រជែង ព្រមទាំងបានអបអរសាទរដល់បេក្ខជនជ័យលាភីដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រកិត្តិយស។ ទន្ទឹមនឹងនេះ ក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យបន្តអភិវឌ្ឍជំនាញ បង្កើនភាពច្នៃប្រឌិត និងចូលរួមក្នុងកម្មវិធីផ្សេងៗរបស់សាកលវិទ្យាល័យនាពេលខាងមុខ។ សាកលវិទ្យាល័យ អន្តរជាតិ សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះបេក្ខជនជ័យលាភីទាំងអស់ និងសូមជូនពរឱ្យបន្តទទួលបានជោគជ័យបន្ថែមទៀតក្នុងការសិក្សា ការងារ និងសកម្មភាពច្នៃប្រឌិតនានានាពេលអនាគត។

លោកជំទាវ អ៊ុក រ៉ាវីន ទទួលគ្រឿងឥស្សរិយយស
សូមចូលរួមអបអរសារទរចំពោះលោកជំទាវ អ៊ុក រ៉ាវីន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ អន្តរជាតិ ដែលត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពាក់នូវគ្រឿងឥស្សរិយយសជាតូបការកាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព / On an auspicious February 1,2023 , at Peace Palace Ms.Lok Chumteav Ouk Ravin ,Chairman Of the Board of International University has been Awarded by An honorary prime Minister Mr.Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia.Dignitaries across the Cambodia joined together to embrace the special moment
ប្រធានាធិបតី IU ទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក
His Excellency Prof. Dr. Sabo Ojano, President of International University, Visited "The Edge Pet Hospital" in Las Vegas, Nevada, USA
ស្កេនដើម្បីចុះឈ្មោះចូលរៀន
ស្កេនដើម្បីចុះឈ្មោះចូលរៀន ថ្នាក់បរិញ្ញាបត្ររង ជំនាញវិស័យសុខាភិបាល
ស្កេនដើម្បីចុះឈ្មោះចូលរៀន
ស្កេនដើម្បីចុះឈ្មោះចូលរៀន ថ្នាក់បរិញ្ញាបត្ររង ជំនាញវិស័យសុខាភិបាល
ស្កេនដើម្បីចុះឈ្មោះចូលរៀន
📢📢ឱកាសពិសេសសម្រាប់ឆ្នាំសិក្សាថ្មីនេះសាកលវិទ្យាល័យអន្តរជាតិ IU បានផ្តល់ជូនអាហារូបករណ៍ ៥០% ដល់ ១០០%
ស្កេនដើម្បីចុះឈ្មោះចូលរៀន
សាកលវិទ្យាល័យ​ អន្តរជាតិ ផ្តល់ជូនអាហារូបករណ៍ ៥០%សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយចាប់ផ្តើមជ្រើសរើសនិស្សិតចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦